បាត់ដំបងៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះអនុវត្តតាម យោបល់ណែនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិ ការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន ៨ករណី ឃាត់អ្នកប្រព្រឹត្តចំនួន ២៩នាក់ ស្រី ២១នាក់ អប់រំណែនាំឱ្យពួកគាត់ បញ្ឈប់សកម្មភាពល្មើសនេះជាបន្តទៀត។
សូមជម្រាបជូនថា ការបង្រ្កាបចំនួន០៨ករណីនេះនគរបាល អនុវត្តក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះ ហើយបើគិតក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះនគរបាលស្រុកភ្នំព្រឹកធ្វើការបង្រ្កាបចំនួន ១១ករណី ដោយក្នុងនោះមានទាំងល្បែងស៊ីសង ល្បែងកន្ទុយ លេខ និងការប្រមូលផ្តុំគ្នាលេងបាល់ ទះជាដើម ហើយក្នុងចំណោមនោះមានអ្នក ប្រព្រឹត្តរហូតដល់ចំនួន ៧២នាក់ ស្រី ៣២នាក់ ។
ស្រុកភ្នំព្រឹកជាស្រុកមួយដែលលេចឡើងនូវករណីឆ្លងជម្ងឺកូវីដ-១៩ ខ្លាំងហើយមួយចំណែកនៃការឆ្លង គឺដោយសារតែពួកគាត់ប្រមូលផ្តុំគ្នាប្រព្រឹ ត្តល្បែងស៊ីសងនេះតែម្តង។
កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅ លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល បាលខេត្តបាត់ដំបង បានធ្វើសេចក្តីណែនាំមួយក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ឱ្យយកចិត្តទុកដាក់បង្រ្កាបល្បែងស៊ីសងនៅមូលដ្ឋានក្រុង ស្រុកព្រោះការជួបជុំប្រមូលផ្តុំប្រព្រឹត្តល្បែងស៊ីសងនេះ ជាមូលហេតុនាំទៅដល់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍៕
មតិយោបល់