អស់រយៈពេលជាង៤០ឆ្នាំមកហើយដែលភ្នាក់ងារស្រាវជ្រាវអាវកាសអន្តរជាតិរបស់អាមេរិកបានធ្វើការបាញ់បង្ហោះផ្កាយរណបThe Voyager 1ដំបូងបង្អស់របស់ពិភពលោកទៅកាន់លំហអាកាសក្នុងគោលបំណងដើម្បីស្រាវជ្រាវនិងអង្កេតបន្ថែមទៅលើភាពរស់នៅចម្រុះរបស់ពិភពលោកប៉ុន្តែមកទល់ពេលនេះមានអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រមួយចំនួនបានគិតថាវាគឺអាចក្លាយទៅជាជាកំហុសមួយដ៏ធ្ងន់ធ្ងររបស់ណាសាសម្រាប់ភពផែនដីទាំងមូល។
The Voyager 1គឺជាផ្កាយរណបធ្វើអំពីមាសដែលអាចផ្ទុកបាននូវសម្លេងនិងរូបភាពទាំងឡាយទាំងអស់ដែលមាននៅលើផែនដីទោះបីជាស្ថិតនៅកន្លែងណាប្រភេទអ្វីក៏ដោយហើយផ្កាយរណបមួយនេះក៏មានផ្ទុកនូវផែនដីដែលអាចបង្ហាញបញ្ជាក់យ៉ាងច្បាស់អំពីភូមិសាស្ត្ររបស់ផែនដីទាំងមូលដែលជាអ្វីដែលណាសាចង់បានអំពីបេសកកម្មធ្វើការអង្កេតទៅលើផែនដីមួយនេះ។
ការបាញ់បង្ហោះThe Voyager 1កាលពីឆ្នាំ១៩៧៧បានក្លាយទៅជាព្រឹត្តិការណ៍ប្រវតិ្តសាស្ត្ររបស់ពិភពលោកដែលផ្កាយរណបរបស់មនុស្សលោកអាចធ្វើដំណើរចូលទៅដល់ពិភពអាវកាសដែលមានផ្កាយរាប់ពាន់ស្ថិតនៅនិងជាពិសេសទៅដល់ភពជាច្រើនដែលមានឥទ្ធិពលផ្ទាល់ពីភពព្រះអាទិត្យដែលមានន័យថាអាចមានជីវិតនៃក្រុមមនុស្សភពក្រៅរស់នៅផងដែលនេះវាបានក្លាយទៅជាការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនថាវានឹងអាចក្លាយទៅជាឧិកាសនៃក្រុមសត្រូវមនុស្សពិភពក្រៅក្នុងការវាយប្រហារមកលើផែនដីយើងបានយ៉ាងងាយប្រសិនបើគេអាចលួចយកទិន្នន័យដែលមាននៅលើផ្កាយរណបមួយនោះបាន៕
មតិយោបល់