ព័ត៌មានជាតិ

បងថ្លៃសុំលុយប្អូន៦០០ដុល្លារទៅរកស៊ី បានតែ៥ដុល្លារ យកទិញសាំងចាក់ដុតម៉ូតូកង់បីឆេះខ្ទេច

ភ្នំពេញ: នៅវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន បានទៅសុំលុយប្អូនថ្លៃរបស់ខ្លួនចំនួន៦០០ដុល្លារ យកទៅរកស៊ី ប៉ុន្តែប្អូនថ្លៃឲ្យត្រឹមតែ៥ដុល្លារប៉ុណ្ណោះ ជាហេតុធ្វើឲ្យបងថ្លៃខឹង យកលុយនោះទៅទិញសាំង មកចាក់ដុតម៉ូតូកង់បីឆេះខ្ទេច ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ បូ សន្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ ឡឹក ចាន់វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ បន្ទាប់ពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាននៅត្រង់ចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ នាំយកទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់