ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀនប្រុស ស្រី២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកបាណន់បង្រ្កាបបាន

បាត់ដំបង: នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេ លា ម៉ោង១ ១ និង១០នាទីនៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំ ពៅស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំង យោបល់របស់លោក កុយ ហៀង ស្នងការរងផែន ការ ងារ ប្រឆាំងគ្រឿង ញៀន លោក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះបាន ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់គឺ៖
១-ឈ្មោះប៉ែន សុភាក់ហៅតួភេទប្រុ សអាយុ ៣៧ឆ្នាំ រស់នៅភូមិភ្នំសំពៅកើតឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។
២-ឈ្មោះឆែម សាវ៉ាន់ហៅត្រែតភេទស្រីអា យុ៣៦ឆ្នាំរស់នៅភូមិ ភ្នំសំពៅកើតឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វតាមីនម៉ាទឹកកកICE ចំនួន០៥ថង់(មិនទាន់ថ្លឹងទម្ងន់)
-សម្ភារ:ពាក់ព័ន្ធសំរាប់ប្រើប្រាស់គ្រឿងញៀន
និងថង់សំរាប់រំលែកច្រកគ្រឿងញៀនលក់ មួយចំនួន។
-ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើនិងវត្ថុតាងផងត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធី ច្បាប់៕

 

មតិយោបល់