សៀមរាបៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ មន្រ្តីក.ប.ប. ប្រចាំខេត្តសៀមរាប បានចុះត្រួតពិនិត្យទំនិញគ្រឿងឧបភោគ បរិភោគ និងអាល់កុល នៅតាមបណ្ដាដេប៉ូចែកចាយ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន ២៣ គីឡូក្រាម និងធ្វើការពិន័យអន្តរកាណ៍ទៅលើម្ចាស់ទំនិញផងដែរ ចំណែកឯទំនិញដកហូត នឹងធ្វើការកម្ទេចចោលទៅតាមនីតិវីធីនៃច្បាប់៕
មតិយោបល់