ភ្នំពេញៈ នៅវេលាម៉ោង១២ និង១៤ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីនារីម្នាក់ បានជិះម៉ូតូឌុបមកជួបបុរសម្នាក់ ក្នុងគោលបំណងដើម្បីទៅគេង ខណៈពេលមកដល់ឃើញបុរសនោះកំពុងចុចទូរស័ព្ទនៅក្នុងរថយន្ត នាងបានគោះទ្វារហៅ ត្រូវម្ចាស់រថយន្តចោទប្រកាន់ថា នាងប៉ុនប៉ងលួចយកទូរស័ព្ទ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីខាងលើនេះ នារីរងគ្រោះបាននិយាយរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងត្រូវបានអ្នករត់ម៉ូតូឌុបម្នាក់ ដឹកយកមកជួបបុរសម្នាក់ ក្នុងគោលបំណងដើម្បីគេងជាមួយគ្នា ។ លុះពេលធ្វើដំណើរមកដល់ បុរសនោះ កំពុងតែចុចទូរស័ព្ទនៅក្នុងរថយន្ត ហើយពេលនោះ នាងបានគោះទ្វាររថយន្ត ប៉ុន្តែនាងត្រូវបានម្ចាស់រថយន្តចោទប្រកាន់ថា នាងប៉ុនប៉ងលួចយកទូរស័ព្ទទៅវិញ ។ នាងបានស្គាល់គ្នាជាមួយបុរសនោះ នៅក្នុងក្លឹបកម្សាន្តមួយកន្លែងកន្លងមក ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីកើតហេតុបុរសខាងលើនោះ បានបញ្ឆេះរថយន្តបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ នាងបានបញ្ជាក់ថា ការគោះទ្វាររថយន្តនោះ មិនមែនប៉ុនប៉ងធ្វើសកម្មភាព លួចយកទូរស័ព្ទដូចការចោទប្រកាន់របស់បុរសនោះទេ គឺនាងគោះទ្វារក្នុងគោលបំណង ហៅម្ចាស់រថយន្តដើម្បីឲ្យបើកទ្វារឲ្យ ហើយឡើងជិះទៅរកកន្លែងគេងតែប៉ុណ្ណោះ ។ ករណីនេះ គ្មានការបញ្ជាក់ពីភាគីខាងម្ចាស់រថយន្តនោះទេ ។ ដោយម្ចាស់រថយន្ត បានចាកចេញពីកន្លែងកើតហេតុបាត់ ។ ( សូមបញ្ជាក់ថាៈ នារីរងគ្រោះខាងលើ នាងគឺជាជនភេទទី០៣ ) ៕
មតិយោបល់