ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាវ័យក្មេង ម៉ានីកា តុបតែងខ្លួនឡើងខ្ញង់ ពេលគ្រងឈុតអប្សរាខ្មែរ

(ភ្នំពេញ)៖ ពេលថ្មីៗនេះ តារាសម្តែងវ័យក្មេងដែលកំពុងតែមានប្រជាប្រិយភាព ម៉ានីកា បានបង្ហោះរូបភាពគ្រងឈុតអប្សរាជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់នាង ដោយក្នុងនោះ នាងបានបញ្ជាក់ថា នាងបានសម្រេចក្តីបំណងរបស់នាង ហើយក្នុងការគ្រងឈុតអប្សរានេះ នាងពិតជាមានអារម្មណ៏រំភើបឥតឧបមា ដែលមានឪកាសបានតុបតែងក្នុងឈុតអប្សរាដ៏ល្អឯករបស់ខ្មែរ ។

កុមារីតូចគួរឲ្យស្រលាញ់ ម៉ានីកា បានបន្ថែមទៀតថា នាងពិតជាកោតសរសើរ និងអរគុណដល់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និងបងៗដែលជាក្រុមការងារអ្នកជំនាញផ្នែកសិល្ប:បុរាណខ្មែរ ដែលបានលះបងពេលវេលា និងកម្លាំងកាយចិត្ត ព្យាយាមការពារ និងថែរក្សាមរតកទាំងអស់នេះ ឲ្យនៅឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ដូចជារូបនាង ។

ម៉ានីកា បានបញ្ជាក់បន្ថែមទៀតថា នាងពិតជាអរគុណជាពិសេសដល់ លោកគ្រូ និងបងបង ពូមីង ក្រុមការងារ ទាំងអស់ ដែលបានសម្រេចក្តីបំណងរបស់នងា ក្នុងការគ្រងឈុតអប្សរាដ៏អស្ចារ្យនេះ៕

មតិយោបល់