ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសជាច្រើនករណី

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការអនីតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅជំរិតទារប្រាក់ កាន់កាប់អាវុធខុសច្បាប់ និងរំលោភសេពសន្ថវៈ លើកូនស្រីចុង ថាសម្លាប់ លើពីនឹងទៅទៀត ជនសង្ស័យរូបនេះ បុគ្គលរូបនេះ សម្បូររឿងក្តីមិនចេះចប់រយៈកាលកន្លងមក ទាំងនៅបណ្តាខេត្ត និងរាជ ធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ឡេង ប៉ុនស្រ៊ី ភេទប្រសុ អាយុ៥៦ ឆ្នាំ ស្រុកកំណើតភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីមេម៉ាយកូនប្រាំ កាលពីចុងឆ្នាំ២០១១ លុះដល់ឆ្នាំ០២១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹង លែងលះគ្នា នៅតុលាការ ដើម្បីសុំលែងលះប្រពន្ធ និងចែកទ្រព្យសម្បត្តិគ្នា​ ជនសង្ស័យបែរជាប្រាប់ ប្រពន្ធថា បានដាក់ពាក្យបណ្តឹង ទៅព្រហ្មទណ្ឌ ឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចពាក្យបណ្តឹង ត្រូវកិច្ចលែងលះគ្នាដោយស័្មគ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នា ពាក់កណ្តាល រួមមានដីធ្លីនៅអង្គស្នួល ពីរកន្លែង ផ្ទះនៅអូរបែកក្អមមួយកន្លែង ព្រមទាំងសងលុយទៅឲ្យជនសង្ស័យ១៨ម៉ឺនដុល្លារ នៅពេលដែលលក់ដី ដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ នៅខេត្តសៀមរាបដាច់ ។ ស្រាប់តែប្រពន្ធចូលដល់តុលាការ ដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿងព្រហ្មទណ្ឌ ដើម្បីចាប់ខ្លួន ដាក់គុក កាលគំរាមរបស់ប្តីឡើយ ។ ដូច្នេះប្រពន្ធក៏មិនចុះកិច្ចព្រមព្រាងបែកចែកទ្រព្យសម្បត្តិ និងសងលុយឲ្យជនសង្ស័យនោះ ប្រគល់ឲ្យទៅតុលាការទេ ។ ក្រោយមកជនសង្ស័យដែលជាប្តីដែលហៅប្រពន្ធមកគំរាម ដោយដាក់កាំភ្លើងលើតុ ហើយគំរាមថា បើក មិនចុះកិច្ចព្រមព្រាងនេះ ឲ្យតុលាការទេ ប្រយ័ត្នកូនកំព្រាអត់ម្តាយ ប៉ុន្តែដោយពួកខ្លួនរស់នៅគ្មានចុះអេតាស៊ីវិល តុលាការបានលើក ចោលការទាមទារសូមឈប់ការរស់នៅជា អនីតិសង្ខាសរបស់ដើមចោទ តែដោយឲ្យអនុវត្តន៍កិច្ចព្រមព្រាង ដែលប្តីធ្វើមុនចូលតុលាការទៅវិញ ។

នៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានប្រពន្ធត្រូវរ៉ូវគ្នាវិញ និងបានចុះអេតាស៊ីវិលជាមួយគ្នា បញ្ជាក់ចិត្តស្មោះ ។ នៅថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០២១ ជនសង្ស័យបានបង្ខំប្រពន្ធឲ្យរកលុយ១៨ម៉ឺន ដុល្លារ​តាមកិច្ចព្រមព្រាង ដែលខ្លួនបានធ្វើជាមួយគ្នា មុនពេលចុះអេតាស៊ីវិល ។ ប៉ុន្តែប្រពន្ធមិនព្រមឲ្យលុយនោះ បង្កជាជម្លោះឈាន ដល់ប្រើហិង្សា ហើយជនសង្ស័យបានដេញប្រពន្ធចេញពីផ្ទះ ហើយប្រពន្ធបានដាក់ពាក្យបណ្តឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ ពីដើមបណ្តឹងបន្ថែមថា កូនរបស់គាត់ពីរនាក់ ត្រូវជនសង្ស័យបង្ខាំងទុកនៅក្នុងផ្ទះ សូមឲ្យសមត្ថកិច្ចរំដោះកូនគាត់ផង។

មន្រ្តីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ជាក់ស្តែងនៅចំណុចផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា ជនសង្ស័យពិតជាបានចាក់សោបង្ខាំងមនុស្សពីរនាក់ខុសច្បាប់ ដែលត្រូវកូនចុង ជនសង្ស័យក្នុងនោះមានអនីតិជនម្នាក់ពិតមែន ។ ជនសង្ស័យបានគេចខ្លួនដែលបានឃើញកម្លាំងសមត្ថកិច្ចៗ ព្រមទាំងអាជ្ញាធរភូមិ បានធ្វើអន្តរាគមន៍កាច់សោផ្ទះរំដោះកូនទាំងពីរនាក់នោះត្រលប់មកវិញ ។

ក្រោយពេលមន្រ្តីជំនាញតាមរកជនសង្ស័យឃើញ នាពេល ព្រលប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យ មកកាន់ការិយាល័យដើម្បីបំភ្លឺ ស្រាប់តែកូនស្រីចុងជនសង្ស័យបាន បង្ហើបប្រាប់ថា នាងក៏ជាជនរងគ្រោះ ដែលធ្លាប់ត្រូវបានជនសង្ស័យជាឪពុកចុងចាប់រំលោភផងដែរ ប៉ុន្តែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគំរាមថានឹងសម្លាប់ចោល ម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តជាប់គុក ០៦ឆ្នាំ ព្រោះសម្លាប់មនុស្សពីមុនមក និងតែងតែបង្កអំពើហិង្សាក្នុងគ្រួសារជារឿយៗ ព្រមទាំងមានកាំភ្លើងមួយដើមទៀត ហើយសមត្ថកិច្ចក៏បានដកហូតកាំភ្លើងហ្គាស បាញ់គ្រាប់កង់មួយដើម ពីផ្ទះជនសង្ស័យផងដែរ ។ រឹតតែភ្ញាក់ផ្អើលទៅទៀតនោះ ជនសង្ស័យឡេង ប៊ុនស្រ៊ីនេះ ធ្លាប់មានរឿងអាស្រូវ ជាច្រើន នៅតាមខេត្តទៀតផង ៕

មតិយោបល់