ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយទៅវិញទៅមកចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី វាយទៅវិញទៅមកចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្ទ:លេខ៥៦Eo ផ្លូវ១០៩ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ ៧មករា។ ចំណែកជនរងគ្រោះឈ្មោះ MiChael Anthony Davitt ជនជាតិអូស្រ្តាលី ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៥៦E3 ផ្លូវ១០៩ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា ។

ជនសង្ស័យឈ្មោះ ចាន់ រីវង្ស ភេទ ប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេងម៉ាស៊ីន។

វត្ថុតាងនិងសម្ភារ:ចាប់យក៖ ដែកទាញបិតទ្វាផ្ទះចំនួន ១ ពីជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់