ព័ត៌មានជាតិ

កាមរីហាយប្រីត បុកជាមួយរថយន្តCRVរបស់ក្រុមហ៊ុន Pass App ខូចខាតទាំងសងខាង!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកកាមរីហាយប្រីតមួយគ្រឿង បានបុកជាមួយរថយន្តCRV បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវ ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកCRV មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-8479 បើកតាមបណ្តោយផ្លូវ ៥១ ទិសដៅពីជើងមកត្បូង លុះដល់ផ្លូវបែកជាបួន ស្រាប់តែមាននារី២នាក់បើករថយន្តម៉ាកកាមេរីហាយប្រីតមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-1011 បើកតាមបណ្តោយផ្លូវ១៧៨ទិសដៅពីកើតទៅលិចក៏ជ្រុលចង្កូតទៅបុករថយន្តCRV បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខនឹងខាងចំហៀងរថយន្តទាំង២យ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាងដោះស្រាយគ្នា បើដោះស្រាយគ្នាមិនត្រូវគ្នាទេ សមត្ថកិច្ចនឹងវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់