កម្លាំងគណៈបញ្ជាការឯកខណ្ឌចំការមន ចុះបង្ក្រាបទីតាំងលេងហ្គេមបាញ់ត្រីលួចលាក់បើក និងឃាត់ខ្លួនស្រីប្រុស ៧នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង២៥នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកខណ្ឌចំការមន ចុះបង្ក្រាបទីតាំងលេងហ្គេមបាញ់ត្រីលួចលាក់បើកជាច្រើនថ្ងៃ ឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកលេងមនុស្សស្រីប្រុស ៧នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលចំការមន ដើម្បីអនុវត្តតាមច្បាប់។ ចំណែកវត្ថុតាងទាំងប៉ុន្មាននៅក្នុងទីតាំងខាងលើ គឺអាជ្ញាធរបិតទ្វារចាក់សោទុកចោលជាបណ្ដោះអាសន្ន ។

ទីតាំងខាងលើ ស្ថិតក្នុងមជ្ឈមណ្ឌល ជីន សសេង ទីក្រុងអានីម ក្បែរស្ពានហង្ស កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ទីតាំងហ្គេមបាញ់ត្រីខាងលើនេះ មិនត្រឹមតែជាល្បែងខុសច្បាប់នោះទេ ថែមទាំងល្មើស និងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *