ព័ត៌មានជាតិ

ករណីអគ្គិភ័យ ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០១ និង២០ នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះ ផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់