ព័ត៌មានជាតិ

Tuchel ភ្ញាក់ផ្អើលពេលដឹងថា Kane សម្រេចបន្តនៅជាមួយនឹង Spurs

បរទេស៖ គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel នៅក្នុងផ្នែកមួយនៃគំនិតរបស់លោកក្នុងនាមជាអ្នកកីឡាករខ្សែប្រយុទ្ធ Harry Kane នោះបានបញ្ជាក់ថាកាលពីរដូវក្តៅគាត់ប្រាកដថាកីឡាកររូបនេះគួរតែអាចផ្ទេរចេញទៅចូលរួមក្លឹបផ្សេងទៅហើយ។

លោក Tuchel ទោះបីជាយ៉ាងណាក្តីបានបង្ហាញក្តីរីករាយថា Harry Kane គឺនៅតែអាចបន្តលេងជាមួយនឹងក្លឹប
ចាស់របស់គាត់មាន់ខ្នាយមាស Spurs ដដែលនៅឡើយហើយក៏បានសារភាពដែរថាធ្លាប់បានសាកល្បងសុំចរចាដែរប៉ុន្តែមិនមានលទ្ធផលជាវិជ្ជមានឡើយ។

គួរឲ្យដឹងដែរថា Kane ដែលតែងតែមានព័ត៌មានអំពីការចាកចេញទៅចូលរួមជាមួយនឹង Man City ជាផ្លូវការមិនអាចធ្វើបានសម្រេចឡើយហើយក៏បានបង្ហាញវត្តមានជាធម្មតាវិញឲ្យ Spurs ផងដែរនៅរដូវកាលនេះ៕

មតិយោបល់