បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនចំនួន០៣នាក់ ក្នុងនោះស្រី០១នាក់ នៅចំណុចបន្ទប់ជួល០១កន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងជំនាញការិយាល័យប្រាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់នៅចំណុចបន្ទប់ជួល០១កន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ចាន់ គីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ,២-ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើកគីបខោអាវ(ជាប្តីប្រពន្ធ) មុខសញ្ញាជួញដូរ,៣ -ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខសញ្ញាប្រើប្រាស់ ។
លោកស្នងការរង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖-ម្សៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន)ចំនួន០៣កូនថង់តូចទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹងទាំងសំបក,-ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួនចំនួន៦០គ្រាប់,-ដែកកេះ២, សំបកថង់មួយចំនួន និងបំពង់បឺតមួយចំនួន ។
លោកស្នងការរងបានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់