ព័ត៌មានជាតិ

ម្ចាស់ផ្ទះបើកភ្លើងចោលបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះអស់១ខ្នងនៅស្រុកបវេល

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទីចំណុចក្រុមទី១១ ភូមិបវេល១ ឃុំបវេល ស្រុកបវេល មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះធី ម៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ផ្ទះធ្វើអំពីឈើប្រក់សង្ក័សីឆេះជាន់លើក្នុងបន្ទប់មានទំហំ៦ម៉ែត្រx១២ម៉ែត្រ។

សមត្ថកិច្ចបានអោយដឹងថាអគ្គិភ័យនេះកើតឡើងដោយសារម្ចាស់ផ្ទះបើកភ្លើងចោលទើបមានការឆ្លងចរន្តអគ្គិសនីបណ្តាលអោយមានឆាបឆេះសម្ភារៈនៅក្នុងបន្ទប់។

ករណីនេៈកម្លាំងនគរបាលស្រុកបវេលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងរថយន្តអធិការដ្ឋាន១គ្រឿងនិងរថយន្តក្រុបហ៊ុនរោងម៉ាស៊ីនកិនស្រូវលោកយិនម៉ាន់២គ្រឿងអស់ទឹកចំនួន៥ឡានទើបអាចគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង៕

 

មតិយោបល់