ព័ត៌មានជាតិ

ឃ្លាំងថ្មម៉ាបបាវឆឹង រលំថ្មសង្កត់កម្មករម្នាក់ បណ្តាលឲ្យស្លាប់

ភ្នំពេញ: នៅវេលាម៉ោង១៥និង០០នាទីថ្ងៃ០១ ខែកុម្ភ: ឆ្នាំ២០២១ មានករណីរលំថ្មម៉ាប សង្កត់មនុស្សស្លាប់ចំនួន០១លើក នៅចំណុចឃ្លាំងថ្មម៉ាបបាវឆឹង ក្រុមទី៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះឈ្មោះ យន បូណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ ។ មានស្រុកកំណើត នៅស្រុកក្រវាញ ខេត្តពោធិ៍សាត់ ។

សពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តសំបួរមាស រង់ចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់