ព័ត៌មានជាតិ

កម្លាំងនគរបាលបង្រាបមុខសញ្ញា ជួញដូរសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនក្រុមជនសង្ស័យ ៨នាក់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក សហការជាមួយផ្នែកប្រឆាំងគ្រឿង បង្រាបជាក់ស្ដែង មុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៨នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣០នាទី ត្រង់ចំណុចក្នុងរោងចិញ្ចឹមទា ផ្លូវលំ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ក្រុមជនសង្ស័យចំនួន ៨នាក់៖ ទី១-ឈ្មោះ គា រ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនចញ្ចឹមទា ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ អឿន រ៉េត ហៅម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣-ឈឹម ដារ៉ា ហៅម៉ាប់ ហៅតឿ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះ ចែម សីហា ហៅវេហា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៥-ឈ្មោះ សុទ្ធ សំនៀងភីលីត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៦-ឈ្មោះ ឡុង សុភន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដាំត្រគួន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៧-ឈ្មោះ ភឿន សុខលុយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងទី៨-ឈ្មោះ ខ្លឹង ដែន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ក្រាមសថ្លាចំនួន០២កញ្ចប់ថង់តូច, ដាវកែច្នៃ ចំនួន០១ដើម (ប្រវែង៥៦សង់ទីម៉ែត្រ), កាំភ្លើងជ័រខ្លី ពណ៌ខ្មៅ ចំនួន០១ដើម, ម៉ូតូម៉ាក ស្មាត ពណ៌ខ្មៅ មានលេខតួនិងលេខម៉ាស៊ីន217181 គ្មានស្លាកលេខ ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ ចំនួន០១គ្រឿង, កាបូបស្ពាយ ចំនួន០២ (ពណ៌ខ្មៅ ចំនួន០១គ្រឿង, ពណ៌ខៀវ ចំនួន០១គ្រឿង), ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទុយោសម្រាប់ចូកថ្នាំញៀន ចំនួន០១, សម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ស្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 ចំនួន០១សន្លឹក។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បន្ថែមថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក បានសហការជាមួយផ្នែកប្រឆាំងគ្រឿង បានចុះបង្រាបជាក់ស្ដែង មុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវកែច្នៃ ចំនួន០១ដើម (ប្រវែង៥៦សង់ទីម៉ែត្រ) និងកាំភ្លើងជ័រខ្លី) ត្រង់ចំណុចក្នុងរោងចិញ្ចឹមទា ផ្លូវលំ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕

មតិយោបល់