ព័ត៌មានជាតិ

ករណីហិង្សា! ទារលុយជំពាក់ពីជនរងគ្រោះមិនបាន ជនសង្ស័យនាំបក្ខពួកមកវាយបណ្ដាលឲ្យសន្លប់

ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃពុធ ០៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាចំនួន០១ករណី នៅចំណុចបន្ទប់ជួលតារា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបង្កឡើងដោយសារ ទំនាស់ពាក្យសម្ដី រឿងទារលុយជំពាក់ ពីជនរងគ្រោះមិនបានក៏ខឹង រួចនាំបក្ខពួកមកវាយ ទៅលើជនរងគ្រោះជាច្រើនដំបងចំកញ្ចឹងក បណ្ដាលអោយសន្លប់ ។

ជនរងគ្រោះឈ្មោះ ស៊ុន ស៊ឹង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករ មានទីលំនៅនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( របួសសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន) ។

ជនបង្កបក្ខពួកចំនួន០៩នាក់ ជិះម៉ូតូម៉ាក់សង់ឌ្រីមចំនួន០៣គ្រឿង តែពុំស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួច ជនបង្កបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកសាលាក្រៅ កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ មកអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់