ស្ទឹងត្រែងៈ ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ជា សុភ័ក្ត្រ ព្រះរាជាអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់ (ឆ្នោតវៀតណាម) ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាននាំខ្លួនអ្នកលក់ឆ្នោតវៀតណាម ឈ្មោះ សៀ ប៊ុនសុង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ខាងលើ ។
កម្លាំងជំនាញបានធ្វើការចាប់យកវត្ថុតាងរួមមាន៖
-លុយខ្មែរ ចំនួន ៣,១៤០,០០០រៀល
-ម៉ាស៊ីនគិតលេខចំនួន ០២គ្រឿង
-សៀវភៅកត់ឆ្នោតចំនួន ០១ក្បាល
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ម៉ាស៊ីនវេរលុយចំនួន ០២គ្រឿង
-ម៉ាស៊ីនលក់ឆ្នោតចំនួន ០១គ្រឿង
-អត្តសញ្ញាណប័ណ្ណខ្មែរចំនួន ០២សន្លឹក
-កាបូបដាក់លុយពណ៌ខ្មៅចំនួន ០១
-សន្លឹកឆ្នោតវៀតណាមចំនួន ១៩សន្លឹក ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់