ព័ត៌មានជាតិ

ចោរឆក់០២នាក់ ត្រូវកម្លាំងអាវុធហត្ថក្របួចជាប់ទាំងគូរបន្ទាប់ពីធ្វើសកម្មភាពរួច

ភ្នំពេញ: កាលពីវេលាម៉ោង៣និង២៨នាទី ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ដែលបានធ្វើសកម្មភាពឆក់ សម្ភារ:មានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ។

ជនសង្ស័យទី១/ ឈ្មោះ ចយ យក្ស ហៅយក្ស ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរប៉ូលាឡាន ស្នាក់នៅផ្ទះលេខ១៣ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
២/ ឈ្មោះ ចាន់ រ៉ាវុធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ១៣៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យទាំង ០២នាក់ ខាងលើ បានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ កាបូបស្ពាយ ពីស្រី្តជាជនជាតិចិន ដែលកំពុងធ្វើដំណើរលើដងផ្លូវពិតប្រាកដមែន ទើបកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានប្រមូលវត្ថុតាង និងជនសង្ស័យទាំង ០២នាក់ ខាងលើ ទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់