ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធអំពើលួចចំនួនពីរករណី

តាកែវ: ករណីទី១៖ នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០ នាទីព្រឹក នៅត្រង់ចំណុចដីឡូតិ៍មួយកន្លែង ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួច យកម៉ូតូ០១គ្រឿម៉ាក YMAMA តួប្រុស ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ០០៨២៨៨៤ របស់ឈ្មោះ ពៅ សុភាព ភេទស្រី អាយុ៤៣ឆ្នាំ ទីលំនៅភូមិអង្គតាសោម ដែលបញ្ឈរទុកនៅក្នុងដីឡូតិ៍ ចណុចខាងលើ ។

ករណីទី២៖ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៣ ទៀបភ្លឺនៅត្រង់ ចំណុចភូមិត្រពាំងកែស ឃុំត្រាំកក់ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ០១គ្រឿងម៉ាក FTR តួប្រុសពណ៌លឿង ស្លាកលេខភ្នំពេញ ១.A.X២៤៤៦ របស់ឈ្មោះ ជុំ សាវឿន ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិត្រពាំងកែស ឃុំត្រាំកក់ដែលបញ្ឈរទុក នៅមុខផ្ទះ ។

ក្រោយកើតហេតុករណីទាំងពីរខាងលើ ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការ និងដឹកនាំសម្របសម្រួល ដោយឯកឧត្ដមព្រះរាជអាជ្ញា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី សមត្ថកិច្ចបានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះផា វិសល ហៅណក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ត្រង់ចំណុចភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងម៉ាក FTX ពណ៌លឿង មកធ្វើការសាកសួរចម្លើយ ,ក្រោយពីបានចម្លើយសារភាព នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀត៖

១.ឈ្មោះ សេង គឹមហួរ ហៅសំ ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ឃុំអង្គតាសោម ជាអ្នកធ្វើសក្មភាព លួចរួមគ្នា ។ ២.ឈ្មោះ សុខ សារ៉េន ហៅក្រឹម អាយុ៤២ឆ្នាំ នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ជាអ្នកផ្សំគំនិត ។ ដោយដកហូតវត្ថុតាង ម៉ូតូម៉ាក YMAMA.០១ គ្រឿង ពណ៌ខ្មៅ បាញ់ថ្នាំខៀវ លេខតួ ០០៨២៨៨៤ នឹងរ៉ឺម៉កដែកចាស់ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ផ្លូវច្បាប់ ។ ចំណែកវត្ថុតាង សមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់ដើមវិញ ៕

មតិយោបល់