កោះកុង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង ១៥ នាទីយប់ ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៧ មានរណីគ្រោះថ្នាក់ចរាចរណ៍នៅចំនុចស្ទឹងក្រយ៉ាង ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ជិះគ្នា ៤ នាក់ អ្នកបើកបរឈ្មោះ ផន ឈឿន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបច្ចុប្បន្ន ភូមិ ១ សង្កាត់ ដងទង់ ក្រុង ខេមរះភូមិន្ទ ខេត្ត កោះកុង ។ ជនរងគ្រោះឈ្មោះ អ៊ូច សារុម ភេទ ប្រុស មុខរបរ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង (ស្លាប់) ។ មូលហេតុ បើកបរមិនប្រយ័ត្នដល់ចំណុចផ្លូវកោងក៏រអិលក្រឡាប់ រថយន្តម៉ាក តូយ៉ូតា តាគូម៉ា ស្លាកលេខ ភ្នំពេញ 2AS-6900 ពណ៌ ទឹកប្រាក់ ៕
ព័ត៌មានជាតិ
មតិយោបល់