ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនគីឡូក្រាមត្រូវដកហូត នៅខេត្តរតនគិរី និងក្នុងរាជធានីភ្នំពេញ

យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តរតនគិរី និងរាជធានីភ្នំពេញ បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៤២ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងស្រុកលំផាត់ ខេត្តរតនគិរី និងក្នុងរាជធានីភ្នំពេញ។ មន្រ្តីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងទៅលើអ្នករកស៊ីទុច្ចរិតទាំងនោះផងដែរ។
ចំណែកទំនិញដែលបានដកហូត នឹងធ្វើការកម្ទេចចោលនាពេលក្រោយទៅតាមនីតិវិធីច្បាប់៕

 

មតិយោបល់