ព័ត៌មានជាតិ

បិសាចរាត្រីជិះម៉ូតូខេមរភូមិន្ទ 07(1-1415) ជួញដូរឆ្លងកាត់ស្រុក ត្រូវជាប់អន្ទាក់សមត្ថកិច្ចល្បាត

តាកែវ: ដោយមានការចង្អុលបង្ហាញ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង០០និង២៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ លុះដល់ចំណុចលើផ្លូវលំ ជិតរបងវិទ្យាល័យ សុខអានទន្លាប់ ស្ថិតភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យ កំពុងជួញដូរចែកចាយ ភ្លាមនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញ៉ាញ់ ជំនន់ (ហៅ ប៊ឹប) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាបួរ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ និងម្នាក់ទៀតបានរត់គេចខ្លួន ដោយយប់ជ្រៅកម្លាំងពិបាកនិងតាមរក ។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមថ្លាពណ៌ចំនួន០៣កញ្ចាប់ ម៉ូតូ០១គ្រឿងម៉ាក និច (nex) ពណ៌ស ពាក់ស្លាកលេខ: ខ.ម 1.1415 នឹងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក សាំសុង ពណ៌មាស (ចាស់) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់