ព័ត៌មានជាតិ

ស្រវឹង! CHEVROLET ស្លាកលេខ រដ្ឋ2-0052 បុកអ្នកដើរ២នាក់រងរបួស!

ប៉ៃលិន: កាលពីវេលាម៉ោង៦និង៥៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង​ ដោយរថយន្តបុកអ្នកថ្មើជើង​ នៅត្រង់ចំណុចភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបណ្តាលឲ្យមនុស្ស២នាក់ រងរបួស​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ទី១ឈ្មោះ​ អ៊ុយ នី ភេទស្រី អាយុ​៥៧ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល និងជនរងគ្រោះ​ទី២ឈ្មោះ រិទ្ធ ពិទូ ភេទប្រុស អាយុ​ ០៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា​ របួសធ្ងន់។

ដោយឡែកអ្នកបើកបររថយន្តម៉ាក CHEVROLET ពាក់ស្លាកលេខ រដ្ឋ2-0052 មានឈ្មោះ នុត ក្រេម ភេទប្រុស អាយុ​ ៣៥ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរត់​គេចខ្លួន​ និងរួមដំណើជាមួយនិងឈ្មោះ​ សុខ គិមអាន ភេទប្រុស អាយុ​៤២ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

មតិយោបល់