ព័ត៌មានជាតិ

រថយន្តបើកវ៉ាម៉ូតូមិនផុតប៉ះកន្ទុយក្រោយ បណ្តាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស០២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០នាទី លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល គីឡូ ៤១-៤២ ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

មន្ត្រីនគរបាលស្រុកបូទុមសាគរ បានឲ្យដឹងថា អ្នកបើករថយន្តបង្កឈ្មោះ ខា ឃីម ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសួនអំពៅកើត ឃុំប៉ៃលិន ស្រុកប៉ៃលិន ខេត្ត ប៉ៃលិន ។ និងអ្នករួមដំណើរម្នាក់ទៀត ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ។ រថយន្តបង្កម៉ាក SCANIA កង់ ១៨ ពណ៌ ត្រីអ៊ី ពាក់ស្លាកលេខភ្នំពេញ ៣F ៦៣៣៤ ។

ចំណែឯភាគីខាង ម៉ូតូ១អាល់ហ្វា ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ជនរងគ្រោះឈ្មោះ ឆោម រើន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ២/ ឈ្មោះ រើន ភារុត ភេទប្រុស អាយុ ១៤ឆ្នាំ (ត្រូវជាកូន) ។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះ បង្កឡើងដោយអ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន ដែលបើកបរពីរភ្នំពេញ ទៅកោះកុង លុះមកដល់ចំណុចកើតហេតុ ក៏បានវ៉ាម៉ូតូ តែវ៉ាមិនផុត ក៏ប៉ះកង់ក្រោយ បណ្ដាលឲ្យមនុស្ស០២នាក់ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។

បច្ចុប្បន្ន រថយន្ត និងម៉ូតូ សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់