ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តតាំងភ្លើង ខុសបច្ចេកទេស និងបិទ ស្ទីគ័រមានពាក្យមិនសមរម្យលើរថយន្ត

ព្រះសីហនុៈ យោងតាមផេករបស់នាយកដ្ឋាននគរបាលចរាចរណ៍​និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នាថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១
ក្រុម ល្បាត ចល័ត នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ ធ្នាប់ សាធារណៈ ដែល ប្រចាំ ការ នៅតាម បណ្តោយ ផ្លូវ ជាតិ លេខ ៤ ក្នុង ភូមិ សាស្ត្រ ខេត្ត ព្រះ សីហនុ និងផ្លូវ ជាតិ លេខ ៤១ ក្នុង ភូមិ សាស្ត្រ ខេត្ត កំពង់ ស្ពឺ បានឃាត់ រថយន្ត ដាក់ តាំភ្លេីង ខុស បច្ចេកទេស និង បាន បិទ ស្ទីគ័រ មាន ពាក្យមិន សមរម្យ លេី រថយន្ត ។
សមត្ថកិច្ច បានណែនាំ អោយ ដោះ និង បក ចេញនៅ នឹង កន្លែង ព្រមទាំង បាន ធ្វើ កិច្ច សន្យា ឈប់ ប្រព្រឹត្តិ ។

សូម អ្នក បេីកបរ គ្រប់ រូប ចូល រួម គោរព ចច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក៕

 

មតិយោបល់