បុរសម្នាក់ឈ្មោះ ធា ចិត្ត្រា ដែលជាម្ចាស់អាខោនហ្វេសប៊ុក Trā JīRø ដែលបានខំមិនថា (រកលុយសិន បើលុយមិនដល់គឺមិនបាញ់ទេ ) ចំណែកឯមួយទៀត (ចាំលុយបានបាញ់) គឺជាព័ត៌មានមិនពិត និងជាការប្រមាថមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងបានសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Trā JīRø ដែលបានសរសេរថា (រកលុយសិន បេីលុយមិនដល់គឺមិនបាញ់ទេ ) ចំណែកឯមួយទៀត (ចាំលុយបានបាញ់) ដែលជាករណីអគ្គិភ័យខាងលេីនេះ កេីតឡេីងនៅក្នុងបុរីពិភពថ្មី ចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Trā JīRø ដែលបានសរសេរខុសពីការពិតបែបនេះ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសបុគ្គលមួយចំនួនតែងតែមានបំណងអាក្រក់បំពុលបរិយាកាសសង្គម និងបង្ខូចកិត្តិយសរបស់កងកម្លាំង ។
នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ធា ចិត្ត្រា ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេស សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ៕
មតិយោបល់