ព័ត៌មានជាតិ

រថយន្តដឹកជីរដំណាំមួយគ្រឿង ខណៈបើកបរបែកកង់ បណ្តាលឲ្យក្រឡាប់របួសធ្ងន់ម្នាក់

កោះកុង:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង១៨និង ៥០នាទីមានករណីគ្រោថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ធ្លាក់កាវថ្នល់ ដោយខ្លួនឯង លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦៥-៦៦ នៅចំណុចអន្ទង់អាំងតូច ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលឲ្យ​មនុស្សរងរបួសធ្ងន់ម្នាក់ប្រុស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត០១គ្រឿងម៉ាក HINO កង់១៨ ពណ៌ ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A 2752 បើកបរទិសដៅដឹកជីរដំណាំ ពីខេត្តកោះកុង ទៅខេត្តកំពង់ស្ពឺ ។ មូលហេតុ៖ បែកកង់មុខខាងឆ្វេង ។ អ្នកបើកបរឈ្មោះ ប៊ុន ចិត្រា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃរំដួលខាងត្បូង ឃុំព្រៃរំដួលខាងត្បូង ស្រុកបសែត ខេត្តកំពង់ស្ពឺ ក្រោយកើតហេតុជនរងគ្រោះ បានបញ្ជូនទៅកាន់មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។ ចំណែករថយន្តខូចខាតធ្ងន់ ៕

មតិយោបល់