ព័ត៌មានជាតិ

អគ្គិភ័យបានឆេះសាលាឆាន់ធ្វើអំពីឈើមួយខ្នង នៅស្រុកសំបូរ

ក្រចេះ: អគ្គិភ័យបានឆាបឆេះសាលាឆាន់ធ្វើអំពីឈើមួយខ្នងនៅវត្តសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ កាលពីវេលាពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា បណ្តាលឲ្យខូចខាតទាំងស្រុង គឺផ្តើមមកពីការដុតទានព្រះវស្សាទុកចោល។

ទោះជាយ៉ាងណា គ្រោះអគ្គិភ័យនេះ ក្រៅពីឆេះសាលាឆាន់ សូម្បីតែគ្រឿងឈើសម្រាប់ទុកធ្វើវត្តជាច្រើន ក៏ត្រូវបានឆេះម៉ត់ក្នុងអណ្តាតភ្លើង តែបង្កឲ្យមានការឆាបឆេះរាលដាលដល់អ្វីផ្សេងទៀតនោះទេ

អគ្គិភ័យនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានចំនួន៣គ្រឿង បានចេញជួយបាញ់ពន្លត់ និងទប់ស្កាត់ការឆាបឆេះរាលដាល ដោយប្រើប្រាស់ទឹកអស់ជិត២០រថយន្ត។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ៕

មតិយោបល់