ព័ត៌មានជាតិ

រកឃើញអាល់កុលក្លែងក្លាយ និងទំនិញចម្រុះដែលខូចគុណភាព នៅរាជធានី/ខេត្តចំនួន០៥ត្រូវបានដកហូត

ភ្នំពេញ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែមកដល់ មន្រ្តីជំនាញ ក.ប.ប. បានចុះត្រួតពិនិត្យទំនិញ ដែលដាក់ចរាចរលក់នៅបណ្តាផ្សារ ដើម្បីធានាទប់ស្កាត់ឱ្យបាន នូវការចរាចរទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមិនអនុលោមទៅនឹងបទដ្ឋានបច្ចេកទេស ដែលជាហេតុនាំឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋទូទៅ ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សាខា ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ បានរកឃើញនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១,១៣៩.៧៥ លីត្រ និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៤៨៦.៣១ គីឡូក្រាម ។

ទំនិញទាំងអស់ ត្រូវបានមន្រ្តីជំនាញ ធ្វើការដកហូតមករក្សាទុក ដើម្បីចាត់ការតាមនីតិវិធី និងបានពិន័យអន្តរការណ៍ ទៅលើម្ចាស់ទំនិញផងដែរ ៕

មតិយោបល់