ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ២ខ្នងត្រូវអគ្គិភ័យលេបត្របាក់នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​ បានឲ្យដឹងថា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣និង១៥នាទីរសៀល មានករណីអគ្គីភ័យឆេះផ្ទះ ០១លេីក នៅចំណុចក្រោយផ្សាររវៀង ស្ថិតក្នុងភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បណ្ដាលឲ្យ ឆេះខូចខាតផ្ទះចំនួន ០២ខ្នងផ្ទះ៖
– ផ្ទះ ទី១: ទំហំ៦x ៧ម៉ែត្រ ធ្វេីអំពីឈេី ប្រក់ ស័ង្កសី (ត្រូវបានឆេះខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួនធំ)។
– ផ្ទះ ទី២: ទំហំ៨x ១២ម៉ែត្រ ធ្វេីអំពីឈេី លេី ថ្មក្រោម ប្រក់ ក្បឿង (ខូចខាតជញ្ជាំងផ្ទះម្ខាង និងពិដានបន្ដិច)។
~ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ ថេត ភេទប្រុស អាយុ ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ សាន ស្រីពៅ រស់នៅភូមិឃុំកេីតហេតុ ខាងលេី។ មូលហេតុ នៃការឆេះបណ្ដាលមកពី ឆ្លងចរន្ត អគ្គិសនី។
ករណី នេះ កម្លាំងនគរបាលស្រុករវៀង បាន ប្រេីប្រាស់រថយន្តអគ្គិភ័យ ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ១០រថយន្ត អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមានមនុស្ស រងគ្រោះថ្នាក់ឡេីយ៕

 

មតិយោបល់