មានមនុស្សជាច្រើនដែលមានបញ្ហានេះ។ វាពិបាកក្នុងការកំណត់ ថារយៈពេលណាមួយដែលគិតថាលឿនពេក អាចប្រហែលនៅពេល ដែលអ្នកចេញទឹកកាមមុនពេលដែលដៃគូរបស់អ្នកទទួលបានភាពរីក រាយផ្លូវភេទ។ សម្រាប់អ្នកដែលស្ថិតនៅក្នុងវ័យនេះ ប្រហែលជាអ្នកស្ថិត នៅក្នុងកាលៈទេសៈដែលអ្នកចង់រួមភេទយូរ ប៉ុន្តែការចេញទឹកកាមរបស់ អ្នកលឿនជាងអ្វីដែលអ្នករំពឹងទុក។ សំណួរសួរថា តើអ្នកមានឯកជន ភាពគ្រប់គ្រាន់ ឬពេលគ្រប់គ្រាន់សម្រាប់ការរួមភេទឬទេ? ប្រសិនបើអ្នកត្រូវរួមភេទនៅក្នុងពេលប្រញាប់មួយ ឬបារម្ភថានឹងមាននរណាម្នាក់មករំខានអ្នក វាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលអ្នកចេញទឹកកាម លឿននោះ។ ប្រសិនបើនេះជាអ្វីដែលកើតឡើងចំពោះអ្នកនោះ អ្នកប្រហែលត្រូវស្វែងរកដំណោះស្រាយ។ ដោយសារអ្នករួមភេទម្តងក្នុងមួយសប្តាហ៍ អ្នកប្រហែលជារំពឹងចាំថ្ងៃដែលអ្នកត្រូវរួមភេទ ហើយអ្នកប្រហែលជា មានអារម្មណ៍រំភើបខ្លាំងនៅពេលដែលអ្នកចាប់ផ្តើមរួមភេទ ហើយនេះក៏ជាកត្តាដែលធ្វើឱ្យអ្នកឆាប់ចេញទឹកកាមដែរ។
ប្រសិនជាអាចទៅរួច អ្នកអាចព្យាយាមសម្រេចចំណង់ផ្លូវភេទ ដោយខ្លួនឯង ២ទៅ៣ម៉ោងជាមុនសិន (បញ្ចេញទឹកកាម) មុនពេលដែលអ្នកចាប់ផ្តើមរួមភេទ។ ខ្លួនរបស់មនុស្សម្នាក់ៗមានបទពិសោធន៍មាន ប្រតិកម្មតបផ្សេងៗគ្នា ជាមួយនឹងបទពិសោធន៍របស់អ្នកផ្ទាល់ អ្នកនឹងដឹង ថាអ្នកត្រូវការរយៈពេលប៉ុន្មានដើម្បីធ្វើឱ្យលិង្គរបស់អ្នកឡើងរឹងនៅពេល អ្នកចាប់ផ្តើមសម្រេចបំណងផ្លូវភេទដោយខ្លួនឯង។ អ្នកខ្លះត្រូវការរយៈ ពេល១ទៅ២ម៉ោង ហើយអ្នកខ្លះទៀតត្រូវការរយៈពេលយូរ ឬខ្លីជាងនេះ។ ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯង អាចធ្វើឱ្យអ្នកបំបាត់នូវភាពតានតឹងផ្លូវភេទ ហើយនៅពេលដែលអ្នក រួមភេទជាមួយដៃគូរបស់អ្នក ទឹកកាមរបស់អ្នកអាចនឹងចេញយូរជាងមុន។
ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯង គឺមិនធ្វើឱ្យប៉ះពាល់ដល់ សុខភាពឡើយ។ ជាទូទៅការរួមភេទមិនយូរជាង ២ទៅ ៣នាទីនោះទេ។ ប្រសិនបើអ្នកផ្ទៀងពេលវេលាដែលអ្នករួមភេទ ហើយគិតថាការរួមភេទជា ការសម្តែងមួយ នោះអ្នកនឹងមិនពេញចិត្តជាមួយនឹងការរួមភេទ របស់អ្នក នោះទេ។ គោលគំនិតមួយនៃការរួមភេទ គឺការសប្បាយរីករាយដោយមិន គិតពីរយៈពេលនៃការប្រព្រឹត្តផ្លូវភេទនោះទេ។ សូមចងចាំថាអ្នកនៅតែអាចបន្តធ្វើឱ្យដៃគូរបស់អ្នកមានភាពរីករាយផ្លូវភេទ ទោះបីជាលិង្គរបស់អ្នកលែងឡើងរឹងក៏ដោយ។ លិង្គមិនមែនជាសរីរាង្គផ្លូវ ភេទតែមួយរបស់មនុស្សប្រុសនោះទេ ។ ប្រសិនបើអ្នកគិតថាអ្នកត្រូវការព្យាបាលទាក់ទងនឹងការឆាប់ចេញទឹក កាម សូមអ្នកទៅពិនិត្យនៅមន្ទីរពេទ្យ ឬគ្លីនិកដែលមានជំនាញត្រឹមត្រូវដូចជាអង្គការរ៉ាក់ជាដើម។
មតិយោបល់