ភ្នំពេញ: បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយខឹងប្រពន្ធស្តីបន្ទោសរឿងយកទូរស័ព្ទ ទៅបញ្ចាំបានលុយ ១០ម៉ឺនរៀល មកចាយ ចោលប្រពន្ធនិងកូនស្រី២នាក់ ឲ្យនៅកំព្រា បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទីតាំងស្ថិតត្រង់ចំណុចបន្ទប់ជួល ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពខាងលើមានឈ្មោះ ណូ ពុតស្រី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ ។ មានប្រពន្ធឈ្មោះ ឈិន ណារ៉េត អាយុ២១ឆ្នាំ និងកូនស្រី២នាក់ ម្នាក់អាយុ៣ឆ្នាំនិងម្នាក់ទៀត អាយុ៦ខែ ។
តាមប្រភពព័ត៌មានពីប្រពន្ធសព បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ សពត្រូវជាប្តីបានយកទូរស័ព្ទ ១គ្រឿង យកទៅបញ្ចាំបានលុយ១០ម៉ឺនរៀល រហូតមកដល់យប់កើតហេតុ ខ្លួនជាប្រពន្ធបាននិយាយថា ហេតុអ្វីបានជាយក ទូរស័ព្ទទៅបញ្ចាំ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធ៥ឆ្នាំហើយ រហូតមានកូន២នាក់ទៀត មិនធ្វើបែបនេះទេ ហេតុអ្វី បន្ទាប់ពីប្រពន្ធ និយាយរួច ប្រពន្ធបានចូលសម្រាកធម្មតា ចំណែកប្តី (សព) នៅអង្គុយខាងក្រៅ រហូតដល់ម៉ោង១២យប់ស្រាប់តែបាត់ប្តីនាំគ្នា ដើររកក៏ប្រទះឃើញចងក ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ក៏បានរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចចុះពិនិត្យកោសល្យវិច័្ចយរួច ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕
មតិយោបល់