ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកែងពាមរក៍ លើផ្លូវជាតិលេខ១១ ស្ថិតភូមិពាមកោះ ឃុំពាមរក៍ ខេត្តព្រៃវែង មានករណីរថយន្តបើកក្រឡាប់ដោយខ្លួនឯង។
ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3582 បើកបរដោយឈ្មោះ អ៊ឹម ពិសិដ្ឋ អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត មានទីលំនៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសក្បាល) រួមដំណើរដោយឈ្មោះ ពិន ភេទប្រុស អាយុ ២៣ ឆ្នំា ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដានរុន ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប (របួសស្រាល)។
មូលហេតុ៖ រថយន្តបើកបរមានល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវកែងពាមរក៍ បានបួងចង្កូតជ្រុលក្រឡាប់តែម្តង៕
មតិយោបល់