ព័ត៌មានជាតិ

បុរសដឹកទំនិញតាមអនឡាញម្នាក់ ត្រូវរថយន្តហ្វតបុកម៉ូតូបណ្តាលឲ្យដួល សង្ស័យបាក់ជើងរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ និង០០ នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរចរណ៍ បានកើតឡើង រថយន្តម៉ាកហ្វត មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG-8987 បើកបរដោយបុរសម្នាក់ ខណៈបើកបរបានប៉ះទង្គិចគ្នាជាមួយម៉ូតូ អ្នកដឹកទំនិញតាមអនឡាញមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ដួលសង្ស័យបាក់ ទីតាំងកើតហេតុ ស្ថិតនៅទឹកដីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បី ពិនិត្យនិងធ្វើការវាស់វែង ។ ករណីនេះសមត្ថកិច្ចទុកឲ្យភាគីទាំងពីរ ធ្វើការដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ។ ជនរងគ្រោះជាអ្នកដឹក ទំនិញតាមអនឡាញ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់