ព័ត៌មានជាតិ

ករណីបុរសម្នាក់រាយខ្សែភ្លើង ដើម្បីឆក់ត្រី ប៉ុន្តែអកុសលឆក់ខ្លួនឯងស្លាប់

ភ្នំពេញ: (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសម្នាក់ដើររើសខ្សែភ្លើងចាស់ រួចរាយដើម្បីឆក់ត្រីក្នុងត្រពាំងដីឡូត៍មួយកន្លែង ប៉ុន្តែអកុសលឆក់ខ្លួនឯងស្លាប់ ភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះជាបុរសពោះម៉ាយ អាយុ ៣០ឆ្នាំ មានកូនប្រុសអាយុ ៥ឆ្នាំម្នាក់ ស្រុកកំណើត ឯខេត្តកំពត ទើបតែចេញពីស្រុកមកធ្វើការបានប្រហែល ១ខែ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់