កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោមបញ្ជាដឹកនាំពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យកងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កម្លាំងចរាចរណ៍ខេត្ដ កម្លាំងនគរបាលអគ្គិភ័យ បង្ការនិងសង្រ្គោះខេត្ដកំពង់ស្ពឺ ចាត់ការដោះស្រាយយករថយន្តស្ទួច មកស្ទួចរថយន្ដដឹកប្រេងឥន្ធនៈយីហោសូគីម៉ិច មួយគ្រឿង ជារបស់ស្ថានីយ ប្រេងឯកជន មានម្ចាស់ ឧកញ៉ា អ៊ឹង ឈុនទ្រី សាខាខេត្ដកំពង់ស្ពឺ ដែលបានក្រឡាប់ កំពប់ (Spill) ប្រេងម៉ាស៊ូត នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្រុមការងារ បានចាក់ខ្សាច់ដើម្បីទប់ស្កាត់ការរអិល ស្រូបយកតំណក់ប្រេងដែលកំពប់ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ចេញពីទីតាំងកើតហេតុ ដោយកុំអោយការរអិលប៉ះពាល់ ដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូន ប្រជាពលរដ្ឋ ដែលឆ្លងកាត់ពីភ្នំពេញឆ្ពោះ ទៅកាន់បណ្ដាខេត្ដទេសចរណ៍ ដូចជាខេត្ដព្រះសីហនុ ខេត្ដកោះកុង និងតំបន់ទេសចរណ៍ ធម្មជាតិមួយចំនួនទៀត ។
មូលហេតុ៖ រថយន្តដឹកប្រេងឥន្ធនៈ (ម៉ាស៊ូត ) ខាងលើ គឺដឹកប្រេងចេញពីស្ថានីយឯកជនមួយកន្លែង នៅខេត្តកំពង់ស្ពឺ ចែកចាយបន្ដនៅ DEPO មួយកន្លែងទៀត ប្រេងក្រុមហ៊ុន សូគីម៉ិច រថយន្ដស្លាកលេខកំពង់ស្ពឺ 3A-0548 មានអ្នកបើកបរឈ្មោះ ប៊ិន សុខចាន់ អាយុ២៧ឆ្នាំ មុនកើតហេតុរថយន្ដ បើកក្នុងល្បឿនលឿន ដោយសារតែស្ថានភាពបាត់ម្ចាស់ការ ក្នុងការបញ្ជារថយន្ដ ពេលនោះរថយន្ដបានក្រឡាប់ផ្ងារជើងតែម្ដង ៕
មតិយោបល់