ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពី ជិះម៉ូតូ មានសណ្តោងរទេះលួចកៅអីឈើ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី លួច (កៅអីឈើ) នៅចំណុចមុខផ្ទះលេខ៦៣២D ផ្លូវ ៣៥៨ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០២ ខែធ្នូ​ ឆ្នាំ២០២១ ម៉ោង២និង០០នាទី។
ជនរងគ្រោះឈ្មោះ ហៀ រិទ្ធី ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ អ៊ុង សុភ័ក្រ្ត ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះទុកកៅអីឈើចំនួន០១ នៅចំណុចកើតហេតុ រួចក៏ចូលក្នុងផ្ទះ ស្រាប់តែ មានជនសង្ស័យ ០៣នាក់ ឈ្មោះ អ៊ុង សុភ័ក្រ្ត, ឈ្មោះ ប៉ា លី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ស្លាកលេខ ភ្នំពេញ ១IT-១៤៨១ មានសណ្តោងរទេះតូច ពណ៌ទឹកមាស មកឈប់កន្លែងកើតហេតុ រួចនាំគ្នាធ្វើ សកម្មភាពលួចកៅអីឈើផ្អែករបស់ជនរងគ្រោះដាក់លើរទេះនាំគ្នាជិះគេចខ្លួន រួចជនសង្ស័យឈ្មោះ ប៉ា លី និងម្នាក់ទៀតមិន ស្គាល់ឈ្មោះជាអ្នកយកកៅអីទៅលាក់ទុក។
លុះដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង សុភ័ក្រ្ត នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួមនឹងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាក ខាងលើ និងរទេះតូចចំនួន០១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកជនសង្ស័យ ឈ្មោះ ប៉ា លី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់៕

 

មតិយោបល់