សៀមរាបៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូបើកបញ្រ្ចាស់ទិសគ្នា លើកំណាត់ផ្លូវក្រាលកៅ ទៅត្រាវកុដ្ឋនៅចន្លោះបង្គោលគីឡូលេខ ០១ ០២ ភូមិ ត្រាច ឃុំបល័្លង្ក ស្រុកប្រាសាទបាគង ខេត្ត សៀម រាប ។
ដែលរថយន្តម៉ាក Lexus 470 ពណ៍ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ2C-3305 បើកដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ្ណបើកបរមានទិសដៅពីលិចទៅកើត
បុកម៉ូតូម៉ាកscopy I ឆ្នាំ២០១៨ ពណ៍ក្រហម ស្លាក់លេខសៀមរាប1Z- 44 77 បើកបរដោយឈ្មោះ គន់ ឃីម ភេទប្រុស នៅភូមិតាសៀម ឃុំ តាសៀមស្រុកស្វាយលើខេត្តសៀមរាប ( ស្លាប់)
និងស្លាប់អ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះជួន ស្រីណេត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់) បើកបរមានទិសដៅពីកើតទៅ លិច ក្រោយកើតហេតុងអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ និងវត្ថុតាងទាំងពីរខូចខាតធ្ងន់បានយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបន្តសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់