ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ជិះម៉ូតូដួលចូលរថយន្ត បណ្តាលឲ្យកិនស្លាប់នៅនឹងកន្លែងកើតហេតុ

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ​80-81 ត្រង់ចំណុចភូមិ​ពាមទុង ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ0១គ្រឿង ម៉ាកហុងដាC125​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1FO – 2293 បើកបរដោយឈ្មោះ ពិន រ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិដំណាក់ត្រាច​ ឃុំដំបូករូង ស្រុកភ្នំស្រួច បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើ បានដួលចូលរថយន្ត0១គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើករត់គេច) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យឈ្មោះ ពិន រ៉ាន់ ស្លាប់នៅនឹងកន្លែងកើតហេតុ សពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងម៉ូតូ យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ ដើម្បីស្រាវជ្រាវរករថយន្តបង្ក ៕​

មតិយោបល់