ភ្នំពេញៈ យោងតាមផេករបស់ អគ្គិសនីកម្ពុជា EDC បានឲ្យដឹងថានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០និង២៦នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ819, 1439, PT1725 និង P1292 ដើម្បីធ្វើការសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះ នៅផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
មតិយោបល់