ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តតាកែវ និងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ( មានសារធាតុគីមីហាមឃាត់) ឬទំនិញគ្មានស្លាក សញ្ញាត្រឹមត្រូវ នៅលើទីផ្សារ ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព ចំនួន ២៩១គីឡូក្រាម ដែលត្រូវបានដាក់លក់លើទីផ្សារ ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីកម្ទេចចោល ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ទំនិញ ឱ្យបញ្ឈប់ការដាក់លក់ទំនិញ មិនអនុលោមផងដែរ ៕
មតិយោបល់