ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់២នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបើកគេចបាត់

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់២នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបើកគេចបាត់ ហេតុការណ៍នេះ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរស២នាក់បើកបរម៉ូតូ១គ្រឿងម៉ាកស្កុបពីឆ្នាំ២០២១ ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1JC-2697 បើកបរក្នុងទិសដៅពីលិទៅកើត រហូតមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំ១គ្រឿងមិនចាំម៉ាកនិងស្លាកលេខបើកបរក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំង២នាក់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗចំណែករថយន្តបើកគេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣បានចុះដល់ទីតាំងកន្លែងកើតហេតុនិងយកសម្ភារមករក្សាទុកជូនម្ចាសវិញ៕

 

មតិយោបល់