ព័ត៌មានជាតិ

អគ្គិភ័យឆេះកញ្ជុះ នៅហាងសោភា ហេងហេង ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ទាំងថ្ងៃ

កំពង់ធំ: នៅវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះកញ្ជុះ នៅហាងសោភា ហេងហេង
ស្ថិតក្នុងភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ។

ម្ចាស់កញ្ជុះឈ្មោះ សាន់ រិន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ កញ្ជុះទំហំ៣,៥x៣,៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បូវ។

ខូចខាត៖ ឆេះកញ្ជុះទំហំ៣,៥x៣,៥ម៉ែត្រ មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនបង្កឲ្យរងរបួសដល់មនុស្ស ឬឆេះរាលដាលបន្តទៅកញ្ជុះផ្សេងទៀតទេ៕

មតិយោបល់