ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវចាប់ចោរប្រដាប់អាវុធ បាញ់ប្លន់យុវជន២នាក់

ភ្នំពេញ:​ ក្រោមការបញ្ជាផ្ទាល់ពីលោក ឯក ម៉ន វុធី អធិការ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ បាន រៀប កង កម្លាំង អន្តរាគមន៍ ពិសេស ថ្មី និង ផែនការ ថ្មី ដើម្បី បង្ក្រាប បទល្មើស ឆក់ប្លន់នៅ យប់ ថ្ងៃ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ កម្លាំង នគរបាល នៃ អធិការ ខណ្ឌ ចេញ ល្បាត ពួន ស្ទាក់បង្ក្រាប ក្រុមចោរប្រដាប់អាវុធកាំភ្លើងខ្លី ជិះម៉ូតូដេញតាមធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពី ជនរងគ្រោះ មិនបានសម្រេច ត្រូវ ប្រជាពលរដ្ឋនិងអ្នករត់កង់បីរួមសហការជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ខ្លួនជនសង្ស័យបាន២នាក់។
ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជន សង្ស័យ ទី ១)ឈ្មោះ ឡុង សុថា អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជន សង្ស័យ ទី ២ ឈ្មោះ សឿង សំណាង អាយុ២៥ឆ្នាំមុខរបរជាងជួសជុលទូរស័ព្ទស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុ តាំង ដកហូតកាំភ្លើងខ្លី១ដើមនិងម៉ូតូមួយគ្រឿងហុងដាឌ្រីមC125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញ1GU 7276 ។ចំណែកជនរងគ្រោះ ទី ១ ឈ្មោះ មឿង វីលឡា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងជន រងគ្រោះ ទី ២​ឈ្មោះ ស៊ីម ស៊ីហុង ភេទប្រុសអាយុ២៥ឆ្នាំមុខរបស់ជាសំណង់ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជន សង្ស័យ ត្រូវ កម្លាំង នគរបាល ជំនាញ នៃ អធិការ ខណ្ឌ ពោធិ៍ សែនជ័យ កំពុង សាក សួរ ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅ កាន់ តុលាការ ចាត់ការ តាម ផ្លូវ ៕

 

មតិយោបល់