សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងផលិត កែច្នៃលក់ ចែកចាយផលិតផលសំអាងការនិង ឱសថសង្ស័យក្លែងក្លាយខុសច្បាប់២ទីតាំងផ្សេងគ្នា

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ច ចម្រុះ បាន ចុះ ទៅ បង្ក្រាប ទីតាំង ផលិត កែ ច្នៃ លក់ ចែកចាយ ផលិតផល សំអាង កាយ និង ឱសថ សង្ស័យ ក្លែងក្លាយ ខុសច្បាប់ ចំនួន ០២ កន្លែង ផ្សេង គ្នា ក្នុង ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដោយ បាន រក ឃើញ និង ដក វត្ថុ តាង គ្រឿងផ្សំ ផលិត និង ឱសថ ជា ច្រើន ដែល សង្ស័យ ក្លែងក្លាយ មាន ហានិភ័យ បង្ក ឱ្យ គ្រោះថ្នាក់ សុខភាព ធ្ងន់ធ្ងរ ដល់ អ្នក ប្រើប្រាស់ ដើម្បី អនុវត្ត តាម នីតិវិធី ។

ករណី ទី ១- នៅ រសៀល ថ្ងៃ ទី ២២ ខែធ្នូ ឆ្នាំ ២០២១ កម្លាំង គណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំង ផលិតផល ក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ សហការ ជាមួយ កម្លាំង នគរបាល ខណ្ឌមានជ័យ អាជ្ញាធរ មូលដ្ឋាន ដែល មានការ ដឹកនាំ សម្របសម្រួល នីតិវិធី ដោយ លោក ទី មុនិន្ទ ព្រះរាជអាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ បាន ចុះ ទៅ បង្ក្រាប ទីតាំង ផ្ទះ លេខ ៣៩ ភូមិ ក្បាល ទំនប់ សង្កាត់ បឹង ទំពន់ ២ ខណ្ឌមានជ័យ ដែល ទីតាំង នេះ សង្ស័យ ផលិត កែ ច្នៃ លក់ ចែកចាយ ផលិតផល ថែរក្សា សម្រស់ គ្មាន ស្តង់ដារ និង ខុសច្បាប់ ។បើ តាម ប្រភព ព័ត៌មាន ពី កម្លាំង សមត្ថកិច្ច ប្រាប់ ឱ្យ ដឹង ទៀត ថា ក្នុង ប្រតិបត្តិការ ខាងលើ នេះ ផង ដែរ កម្លាំង សមត្ថកិច្ច ក៏ បាន នាំ យក ផលិតផល ទាំងនេះ ទៅ ពិសោធន៍ និង អញ្ជើញ ម្ចាស់ ដែល ពាក់ព័ន្ធ ចំនួន ០២ នាក់ ចូលខ្លួន ទៅ បំភ្លឺ នៅ លេខាធិការដ្ឋាន នៃ គណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំង ផលិតផល ក្លែងក្លាយ ក្រសួងមហាផ្ទៃ ដើម្បី អនុវត្ត តាម នីតិវិធី ។ ដោយឡែក ទីតាំង ខាងលើ ក៏ ត្រូវ បាន សមត្ថកិច្ច បិទ បណ្តោះអាសន្ន ដើម្បី រង់ចាំ ការ អនុវត្ត បន្ត ។

ករណី ទី ២- នៅ សៀ ល ថ្ងៃ ទី ២២ ខែធ្នូ ឆ្នាំ ២០២១ មន្ត្រី សុខាភិបាល នៃ នាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារ ពេទ្យ និង គ្រឿងសំអាង នៃ ក្រសួងសុខាភិបាល សហការ ជាមួយ នគរបាល ខណ្ឌមានជ័យ និង អាជ្ញាធរ មូលដ្ឋាន ដែល ដឹកនាំ សម្របសម្រួល នីតិវិធី ដោយ លោក ឆាយ ហុង ព្រះរាជអាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ បាន ចុះ ទៅ បង្ក្រាប ទីតាំង យីហោ ក្រុមហ៊ុន ស៊ី អូ ប៊ី ជី វើ ល ដ៍ ស្ថិត នៅផ្ទះ លេខ ១០ បុរី ហុង ឡាយ ភូមិ ទ្រា ៣ សង្កាត់ ស្ទឹង មាន ជ័យ ១ ខណ្ឌមានជ័យ ដែល បាន កំពុង លក់ ចែកចាយ ឱសថ គ្មាន លេខ បញ្ជិកា ពី ក្រសួងសុខាភិបាល និង សង្ស័យ ឱសថ ក្លែងក្លាយ ដែល អាច ធ្វើ ឱ្យ ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ សុខភាព អ្នក ប្រើប្រាស់ ។

ក្នុង នោះ សមត្ថកិច្ច បាន ឆែកឆេរ រក ឃើញ គ្រាប់ ម្សៅ ទ្រី ហ្វា ឡា ចំនួន ៣៦ កំប៉ុង រួម នឹង ឯកសារ សម្ភារៈ មួយ ចំនួន ផង ដែរ ។ ទីតាំង នេះ ត្រូវ បាន សមត្ថកិច្ច បិទ បណ្តោះអាសន្ន និង អញ្ជើញ អ្នក ពាក់ព័ន្ធ ០១ នាក់ ដែល ជា ម្ចាស់ ទីតាំង ទៅ បំភ្លឺ នៅ នាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខា ពេទ្យ និង គ្រឿងសំអាង នៃ ក្រសួងសុខាភិបាល ដើម្បី រង់ចាំ អនុវត្ត តាម នីតិវិធី ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *