ពលរដ្ឋសំណូមពរដល់រថយន្តសាមុយចេញឲ្យបានលឿនផង! សម្រែកយំប្រពន្ធហៅប្ដី ដួលសន្លប់បាត់ស្មារតីបែកពពុះមាត់លើរ៉ឺម៉ក ក្រោយមកក៏បានស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា
ភ្នំពេញៈ (ព័ត៌មានបឋម) ប្រជាពលរដ្ឋសំណូមពរទៅដល់ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមើលខាងអ្នកបើកបររថយន្តសាមុយ ដែលមកដឹកយកជនរងគ្រោះទៅសង្រ្គោះផង ព្រោះថាមានការយឺតយ៉ាវខ្លាំងណាស់ ជាក់ស្ដែងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានករណីបុរសម្នាក់កំពុងបើកម៉ូតូរ៉ឺម៉កសុខៗ ក៏ឈប់ចតដោយមានអាការៈមិនស្រួលខ្លួនផង ក៏បានដួលសន្លប់បាត់ស្មារតីបែកពពុះមាត់លើរ៉ឺម៉ក ក្រោយមកក៏បានស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…