ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្អូញត្អែរប្រាប់ប្ដីថា នៅជំពាក់លុយចាក់កន្ទុយលេខរបស់មេ ៣,០០០$ ហើយមេទាររាល់ថ្ងៃ ស្រាប់ចង.កសម្លាប់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) មួយលើក ។

ជនរងគ្រោះឈ្មោះ ផ្លុង ឌី ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នស្នាក់នៅខាងលើ ស្រុកកំណើត ភូមិខ្ញុង ឃុំខ្ញុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានប្តី ។

ដំណើររឿង៖ តាមការបំភ្លឺរបស់ប្តី ឈ្មោះ ស៊ឹង ប៉ាញ់ នៅមុនពេលកើតហេតុ ប្រពន្ធរបស់ខ្លួនបានត្អូញត្អែរប្រាប់ថា នៅជំពាក់លុយចាក់កន្ទុយលេខរបស់មេ គឺទឹកប្រាក់៣,០០០$ ហើយមេកន្ទុយលេខទារសងរៀងរាល់ថ្ងៃ ពិបាកចិត្តពេកចង់តែចង.កសម្លាប់ខ្លួន ពេលប្តីលឺដូចេ្នះក៏មានការលួងលោមជាច្រើនលើកច្រើនសា លុះនៅថ្ងៃកើតហេតុប្តីនៃសព បានចេញទៅធ្វើការបាត់ពីផ្ទះ លុះដល់ពេលត្រឡប់មកវិញឃើញបន្ទប់បិទទ្វារជាប់ក៏គោះទ្វារមិនបើក គាស់ទ្វារបន្ទប់មើលឃើញប្រពន្ធរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យសព។

ការសន្និដ្ឋាន៖ តាមការពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃរបស់កម្លាំងជំនាញបច្ចេកទេសរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ (សព)ពិតជាធ្វើអត្តឃាត (ចងកសម្លាប់ខ្លួនប្រាកដមែន) សពត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់