ព័ត៌មានជាតិ

មិនរាងចាលលួច០៣លើក ចុងក្រោយអស់លក្ខណ៍ ជាប់អន្រ្ទាក់នគរបាលស្រុកឧដុង្គ

កំពង់ស្ពឺ: មុខសញ្ញាចោរកម្មត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ ធ្វើការដេ ញប្រថាប់ចាប់ប្រភីង រត់បាតជើងសព្រាតធ្លាក់ទឹកអូរ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣និង៥០នាទី នៅចំណុចភូមិព្ររោង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ ជាមុខសញ្ញាចាស់មានឈ្មោះ ផុន ទី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក សាន់យ៉ាន់ (SANYAN) 150 សេសេ ( គុណភាពចាស់មែន ) គ្មានស្លាកលេខ លេខតួ+លេខម៉ាស៊ីន EH-084699 ជាកម្មសិទ្ធិ របស់ជនរងគ្រោះមានឈ្មោះ ផល់ ភ័ស្ត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃរោង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបររត់ម៉ូតូអូសរឺម៉ក ។

តាមការបញ្ជាក់ ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គថាមុខសញ្ញាខាងលើសមត្ថកិច្ច បានបន្ដឃ្លាំមើលជាប្រចាំព្រោះថា ជាមុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ នៅក្នុងមូលដ្ឋានជាប្រចាំ ប៉ុន្ដែជនសង្ស័យតែងតែធ្វើសកម្មភាព នៅទឹកដីព្រំប្រទល់ស្រុកជាប់គ្នាក្រោយធ្វើរួច គឺគេចខ្លួនសម្ងំក្នុងព្រៃ ហើយលោកបានក្ដាប់គ្រប់គ្រងជាប់ នៃសមាសភាពក្រុមនេះ និងបានរាយការណ៍ សុំយោបល់ដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជាបន្ដបន្ទាប់ជាក់ស្ដែងថៃ្ងនេះជាប់ដៃសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិចកចចាប់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ រីឯវត្ថុតាងម៉ូតូមួយគ្រឿង បានគោរពស្នើសុំ និងប្រគល់ជូនជនរងគ្រោះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ(រត់អូសរ៉ឺម៉ក) ៕

មតិយោបល់